1 Peter 5

1ក្នុងនាម​ជា​ចាស់ទុំដូចគ្នា​ហើយ​ជា​សាក្សី​អំពី​ការរងទុក្ខ​របស់​ព្រះ​គ្រិស្ដ​និង​ជា​អ្នក​មាន​ចំណែក​ក្នុង​សិរីរុងរឿង​ដែល​នឹងបង្ហាញ​ឲ្យ​ឃើញខ្ញុំ​សូម​ដាស់​តឿន​ពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា 2ចូរឃ្វាលហ្វូងចៀម​របស់​ព្រះជាម្ចាស់​ដែល​នៅជាមួយអ្នករាល់គ្នា​ក្នុង​នាម​ជា​អ្នក​មើល​ខុស​ត្រូវមិនមែន​ដោយ​បង្ខំប៉ុន្ដែ​ដោយ​ចិត្ដចង់​ដែល​ស្របតាម​បំណង​របស់​ព្រះជាម្ចាស់​ហើយ​មិនមែន​ដោយ​ចង់​បាន​កម្រៃ​ទេ​ប៉ុន្ដែ​ដោយ​ស្ម័គ្រចិត្ដ 3មិនមែនត្រួតត្រា​លើ​ពួក​អ្នក​ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​អ្នករាល់គ្នា​មើលថែ​នោះ​ទេ​ផ្ទុយទៅវិញ​ត្រូវ​ធ្វើ​ជាគំរូ​ដល់​ហ្វូងចៀម 4ដ្បិតនៅ​ពេល​មេ​អ្នក​គង្វាលបង្ហាញខ្លួន​អ្នករាល់គ្នា​នឹង​ទទួល​បាន​មកុដ​នៃ​សិរីរុងរឿង​ដែល​មិនសាបសូន្យ​ឡើយ។ 5រីឯបុរសក្មេង​វិញ​ក៏​ដូច្នេះដែរ​ចូរ​ចុះចូល​ជាមួយ​ចាស់ទុំ​ចុះ​ហើយ​អ្នក​ទាំងអស់​គ្នា​ត្រូវ​ចេះ​បន្ទាបខ្លួន​ចំពោះ​គ្នា​ទៅវិញ​ទៅមកព្រោះព្រះជាម្ចាស់ប្រឆាំងនឹងមនុស្ស​អួត​អាងប៉ុន្ដែផ្ដល់​ព្រះ​គុណ​ដល់​មនុស្ស​បន្ទាបខ្លួន​វិញ។ 6ដូច្នេះចូរ​បន្ទាបខ្លួននៅក្រោមព្រះហស្ត​ដ៏​ខ្លាំងពូកែ​របស់​ព្រះជាម្ចាស់ដើម្បី​ឲ្យ​ព្រះអង្គ​លើកតម្កើងអ្នករាល់គ្នានៅពេលកំណត់​មកដល់។ 7ចូរប្រគល់គ្រប់ទាំងការខ្វល់ខ្វាយរបស់អ្នករាល់គ្នា​ដល់​ព្រះអង្គដ្បិតព្រះអង្គយក​ព្រះហឫទ័យ​ទុក​ដាក់នឹងអ្នករាល់គ្នា 8ចូរកុំ​ភ្លេច​ខ្លួន​ហើយ​ប្រុងស្មារតី​ជានិច្ច​ដ្បិត​អារក្ស​សាតាំង​ដែល​ជា​ខ្មាំងសត្រូវរបស់អ្នករាល់គ្នា​កំពុងតែ​ដើរក្រវែល​អ្នករាល់គ្នា​ដូចជាសត្វតោ​ដែល​គ្រហឹម​ទាំង​រកអ្នកណា​ម្នាក់​ដើម្បី​ត្របាក់ស៊ី​ទៀត​ផង។ 9ចូរប្រឆាំង​នឹង​វា​ដោយ​ជំនឿមាំមួន​ទាំង​ដឹងថាបងប្អូនរបស់អ្នករាល់គ្នា​ដែល​នៅ​ក្នុងពិភពលោកនេះ​ក៏​ជួបការ​រង​ទុក្ខ​លំបាកដូចគ្នា​ដែរ។ 10បន្ទាប់ពីអ្នករាល់គ្នា​បាន​រងទុក្ខមួយ​រយៈ​ពេល​កន្លង​មក​ព្រះជាម្ចាស់​ដ៏​មាន​ព្រះ​គុណគ្រប់បែបយ៉ាងដែល​បាន​ត្រាស់ហៅអ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះអង្គតាមរយៈ​ព្រះ​យេស៊ូគ្រិស្ដព្រះអង្គ​នឹង​ប្រោស​អ្នករាល់គ្នា​ឲ្យ​គ្រប់​លក្ខណ៍​ឲ្យ​មាំមួន​ឲ្យ​មានកម្លាំង​និង​ឲ្យ​អ្នករាល់គ្នា​រឹងមាំ​ឡើង។ 11សូមឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​ព្រះចេស្ដាអស់កល្បជានិច្ចអាម៉ែន 12ខ្ញុំបាន​សរសេរខ្លីៗ​ផ្ញើ​មក​អ្នករាល់គ្នាតាមរយៈ​លោក​ស៊ីលវ៉ាន​ដែល​ខ្ញុំ​ចាត់ទុកជាបងប្អូន​ដ៏​ស្មោះត្រង់​ម្នាក់​គឺ​ដើម្បី​លើកទឹកចិត្ដ​អ្នករាល់គ្នា​និងធ្វើបន្ទាល់ថានេះជា​ព្រះ​គុណពិតប្រាកដ​របស់​ព្រះជាម្ចាស់​ដូច្នេះ​ចូរ​ឈរ​មាំមួន​នៅក្នុងព្រះគុណ​នេះ​ចុះ។ 13ក្រុមជំនុំនៅ​ស្រុក​បាប៊ីឡូន​ដែល​ព្រះអង្គ​បាន​ជ្រើសរើសជាមួយ​អ្នករាល់គ្នា​ព្រមទាំង​ម៉ាកុស​ជា​កូនប្រុសរបស់ខ្ញុំ​ក៏​ជម្រាបសួរ​មក​អ្នករាល់គ្នាដែរ 14ចូរជម្រាបសួរគ្នា​ទៅវិញ​ទៅមកដោយការថើប​កើត​ពី​ចិត្ដ​ស្រលាញ់​សូម​ឲ្យ​អ្នកទាំងអស់គ្នាដែលនៅក្នុង​ព្រះ​គ្រិស្ដ​បាន​ប្រកប​ដោយ​សេចក្ដីសុខសាន្ដ
Copyright information for KhmKCB